Connect with us

អន្តរជាតិ

តើប្រទេសក្នុងតំបន់អាស៊ាន មានការឆ្លងកូវីដ​១៩ ច្រើនប៉ុណ្ណាហើយ ?

Published

on

បច្ចុប្បន្នពិភពលោកទាំងមូលមានអ្នកឆ្លង កើនឡើងជាង​៣លានានក់ហើយ  ក្នុងនោះអាមេរិក ឈានមុខគេ បន្ទាប់មកគឺប្រទេសតំបន់អឺរ៉ុប​។ ចមនែកនៅតំបន់អាស៊ាន វិញ​មានការឆ្លងរាលដាល់កម្រិតណាហើយ ។ យោងតាម តាមតួលេខរបស់គេហទំព័រ​ worldometers.info បានផ្សាយថា មកដល់ព្រឹកថ្ងៃទី​៣០ខែមេសា នៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន​មានអ្នកឆ្លងកូវីដ១៩ សរុប​កើនឡើង ៤៣ ២៣៩នាក់​ ក្នុងនោះមានអ្នកស្លាប់ ១៥១៧នាក់។

ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ គឺ សិង្ហបុរី​ជាប្រទេស​ដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបង្អស់ បន្ទាប់មកគឺ ឥណ្ឌូនេស៊ី​ និងហ្វីលីពីន​។ ចំណែកប្រទេសដែលមានអ្នកឆ្លងទាបបំផុតគឺ ឡាវ និង​ទីម័រ។ ជាមួយគ្នានេះ ប្រទេសវៀតណាម កម្ពុជា និងប៊្រុយណេ មិនមានអ្នកឆ្លងថ្មីឡើយក្នុងរយៈពេល​២៤ម៉ោងកន្លងមក ហើយប្រទេសទាំង​៣នេះមានអ្នកឆ្លង ក្រោម​៣០០នាក់​

កូវីដ១៩នៅប្រទេសតំបន់អាស៊ាន គិតត្រឹមម៉ោង​៨ ព្រឹកថ្ងៃទី​៣០ខែមេសា​ ៖

១ សិង្ហបុរី មានអ្នក ឆ្លង ១៥ ៦៤១ នាក់ ស្លាប់ ១៤នាក់ និងជាសះស្បើយ​ ១១៨៨នាក់។

២ ឥណ្ឌូនេស៊ី មានអ្នកឆ្លង ៩៧៧១នាក់ ស្លាប់​៧៨៤នាក់ និងជាសះស្បើយ​១៣៩១នាក់។

៣ ហ្វីលីពីន  មានអ្នកឆ្លង ៨២១២នាក់ ស្លាប់៥៥៨នាក់ និងជាសះស្បើយ​១០២៣នាក់។

៤ ម៉ាឡេស៊ី មានអ្នកឆ្លង ៥៩៤៥ នាក់ ស្លាប់​១០០នាក់ និងជាសះស្បើយ​៤០៨៧នាក់។

៥ ថៃ មានអ្នកឆ្លង ២៩៤៧នាក់ ស្លាប់​៥៤នាក់ និងជាសះស្បើយ២៦៦៥នាក់។

៦ ស្រីលង្កា មានអ្នកឆ្លង ៦៤៩នាក់ ស្លាប់​៧នាក់ និងជាសះស្បើយ​១៣៦នាក់។

៧ វៀតណាម មានអ្នកឆ្លង ២៧០នាក់ ស្លាប់​ ០ នាក់ និងជាសះស្បើយ​២២២នាក់។

៨ មីយ៉ានម៉ា មានអ្នកឆ្លង ១៥០នាក់ ស្លាប់​៦នាក់ និងជាសះស្បើយ​២៧នាក់។

៩ ប៊្រុយណេ មានអ្នកឆ្លង ១៣៨នាក់ ស្លាប់១នាក់ និងជាសះស្បើយ​១២៤នាក់។

១០​ កម្ពុជា មានអ្នកឆ្លង ១២២នាក់ ស្លាប់ ​០ នាក់ និងជាសះស្បើយ​១១៩នាក់។

១១ ឡាវ ​មានអ្នកឆ្លង ១៩នាក់ ស្លាប់​០នាក់ និងជាសះស្បើយ​៧នាក់។

១២ ទីម័រ​ មានអ្នកឆ្លង ២៤ នាក់ ស្លាប់​០នាក់ និងជាសះស្បើយ៦នាក់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម