Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​ការអភិរក្ស​សំណង់​ស្ថាបត្យកម្ម​លំនៅដ្ឋាន​ខ្មែរ ក្នុង​ឧទ្យាន​អង្គរ​

Published

on

​ខេត្តសៀមរាប​៖ ឧទ្យាន​អង្គរ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ដែលមាន​មនុស្ស​រស់នៅ ហើយ​ជា​អ្នកស្រុក​ចាស់ និង​ជា​អ្នកថែរក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី ក្នុងការ​រស់នៅ​របស់​ខ្លួន​តាំងពី​ដូនតា​មក​។ ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ទាំងនោះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​មរតក​វប្បធម៌​របស់​អ្នកស្រុក​អង្គរ ដែល​តម្រូវឱ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ស្រុក ត្រូវបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​សិទ្ធិ​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ក្នុងការ​សាងសង់​លំនៅដ្ឋាន​របស់ខ្លួន​ក៏ដូចជា​សំណង់​ឧ​ប​សម្ពន្ធ​មួយចំនួនទៀត​ផងដែរ​។​

​ក្រោយ​បានការ​អនុញ្ញាត មន្ត្រី​-​បុគ្គលិក​ជំនាញ​របស់​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះទៅ​ដល់ទី​តាំង​សាងសង់​ផ្ទាល់ ដើម្បី​ពិនិត្យ​តាមដាន និង​ផ្តល់នូវ​លក្ខណៈ​បច្ចេកទេស​ដោយ​ពុំ​គិត​ប្រាក់ ហើយ​ធ្វើយ៉ាងណា​ឱ្យ​សំណង់​ទាំងនោះ​អនុលោម​តាម​លិខិតអនុញ្ញាត និង​គោលការណ៍​គ្រប់គ្រង​សំណង់​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ ដែល​សំណង់​ទាំងនោះ​ជា​សំណង់​ស្រាល សង់​ខ្ពស់​ផុតពី​ដី ហើយក៏​ជា​សំណង់​បែប​ប្រពៃណី ត​ពី​ដូនតា​ខ្មែរ​មក​ដែរ ដែល​បង្ក​ឱ្យ​ការរស់នៅ​សមស្រប​តាម​លក្ខណៈ​អាកាសធាតុ​ផង មុខរបរ​ប្រចាំថ្ងៃ​ផង និង​ជំនឿ​ប្រពៃណី​របស់​ខ្មែរ​យើង​ផង​។​

​រយៈពេល​មួយ​សប្តាហ៍​មកនេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះទៅពិនិត្យ និង​ជួយ​លក្ខណៈ​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ២០៤​គ្រួសារ ដូចខាងក្រោម​៖
១. ក្រុង​សៀមរាប បាន​ចំនួន​៥៤​គ្រួសារ​
២. ស្រុក​ប្រាសាទបាគង បាន​ចំនួន​៥១​គ្រួសារ​
៣. ស្រុក​បន្ទាយស្រី បាន​ចំនួន​៣៧​គ្រួសារ​
៤. ស្រុក​ពួក បាន​ចំនួន​២៧​គ្រួសារ​
៥. ស្រុក​អង្គរធំ បាន​ចំនួន​៣៥​គ្រួសារ​

​កិច្ចការ​ទាំងនេះ បានធ្វើឱ្យ​ចំនួន​សំណង់​ដែល​មិនមែនជា​ផ្ទះ​ខ្មែរ និង​ខុសពី​គោលការណ៍​បេតិកភណ្ឌ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​រប​ស់​ឧទ្យាន​អង្គរ ត្រូវបាន​ថយចុះ ហើយ​សំណង់​បែប​ប្រពៃណី​ត្រូវបាន​លេច​រូបរាង​ឡើង​ក្នុង​ឧទ្យាន​អង្គរ​ជា​បន្ត​៕


Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម