Connect with us

អន្តរជាតិ

គោលដៅ​ទេសចរ​ទូទាំងប្រទេស​វៀ​ត​ណា​ម បើកទ្វារ​ឡើងវិញ

Published

on

​ប្រទេស​វៀតណាម​៖ បណ្តា​ទីតាំង​ទេសចរណ៍​សំខាន់ៗ​ក្នុងប្រទេស​វៀតណាម​បើក​ដំណើរការ​ឡើងវិញ​ហើយ បន្ទាប់ពី​បិទ​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​១៩​។ គិត​ត្រឹម​ថ្ងៃទី​២៩ មេសា ករណី​កូ​វីដ​១៩​នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​២៧០​នាក់​ដដែល ក្រោយ​រក​មិនឃើញ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ហើយ​ក្នុងចំណោម​នេះ ក៏មាន​អ្នកជំងឺ​២២២​នាក់​បានជា​សះស្បើយ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ មកទល់ពេលនេះ វៀតណាម​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ​។​

​ទីភ្នាក់ងារសារព័ត៌មាន Vietnamnews បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ មេសា​នេះ​ថា តំបន់​ទេសចរ​ក្នុង​ខេត្ត Thanh Hoa ស្ថិតនៅ​ភាគ​កណ្តាល​នៃ​ប្រទេស ពេលនេះ អាច​ទៅ​ទស្សនា​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរ​នានា ក្នុង​ខេត្ត​បាន​វិញ​ហើយ ដោយបាន​បើកទ្វារ​ឡើងវិញ ចាប់តាំងពី​ចុង​សប្តាហ៍​។

​យ៉ាងណាក៏ដោយ ក្រុម​ទេសចរ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​នៅ​ជួបជុំគ្នា លើសពី​ចំនួន​១០​នាក់​ទេ ហើយ​ត្រូវតែ​គោរព​តាម​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត និង ច្បាប់​គម្លាត​សង្គម​។ ​ជាមួយគ្នា​ដែរ សាលារៀន​នៅ​ទីក្រុង​ហូ​ជី​មី​ញ និងហាណូយ​ត្រូវបាន​រំពឹងថា នឹង​បើក​ដំណើរការ​ថ្នាក់រៀន​ឡើងវិញ ចាប់ពី​ថ្ងៃទី​៤ ឧសភា ២០២០៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម