Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ១៣នាក់ ពុលផ្សិតព្រៃ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅខេត្តព្រះសីហនុ

Published

on

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ពលរដ្ឋចំនួន១៣នាក់ បានពុលផ្សិត ក្រោយយកធ្វើជាអាហារ។ ករណីនេះ បានបងកអោយភ្ញាក់ផ្អើលនៅម៉ោងជិត១២យប់ថ្ងៃទី២៩ មេសា ម្សិលមិញ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ មានស្ត្រីចំនួន៧នាក់ បានហូបផ្សិត ដែលបានទៅដកក្ងនុព្រៃ នៅចំណុចច្រាំងក្រហម ហើយយកមកធ្វើម្ហូប ទើបបណ្តាលអោយពុលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ បានដឹកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ គិតមកត្រឹមព្រលប់ ថ្ងៃ៣០ មេសានេះ មិនមានអ្នករងគ្រោះដល់អាយុជីវិតទេ បច្ចុប្បន្នគ្រូពេទ្យកំពុងជួយសង្គ្រោះ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម