Connect with us

អន្តរជាតិ

ក្តីសង្ឃឹមកំពុងតែកើតមាន វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ត្រៀមផលិតជាទ្រង់ទ្រាយធំ

Published

on

ក្រុមហ៊ុនផលិតឱសថរបស់ចិនបានត្រៀមលក្ខណរួចជាស្រេចក្នុងការផលិតវ៉ាក់សំាងប្រឆាំងកូវីដ១៩ ជាទ្រង់ទ្រាយធំ  ដែលមានឈ្មោះថា​​ ”កូរ៉ូណា​វ៉ាក់​” “Coronavac” ។ ការផលិតបានចាប់ផ្តើមជាបណ្តើរៗហើយ បើទោះបីស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ។ក្រុមអ្នក​ស្រាវជ្រាវ​ចិន​ម្នាក់​ បាន​សម្តែង​ពី​សង្ឃឹម​ខ្ពស់​ចំពោះ​គុណភាព​របស់​កូរ៉ូណា​វ៉ាក់​ ក្នុងការ​ប្រឆាំង​ទល់​នឹង​មេរោគកូវីដ១៩។​

កន្ងលមក ក្រុមហ៊ុនផលិត វ៉ាក់សាំង Sinovac Biotech បានប្រកាសថា ក្រុនហ៊ុន ​ដំណើរ​ការរលូន​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​លើ​សត្វ​ស្វា​។ ដោយស្វាដែលបានចាក់វ៉ាក់សាំងនេះ មិនមានឆ្លងកូវីដនោះឡើយ។

គួរ​កត់​សម្គាល់​ថា​ ទោះបីជា​ទើបតែ​បាន​ផ្តើម​ការ​សាកល្បង​លើ​មនុស្ស​ និង​នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​យ៉ាងណាក្តី​ នាខណៈ​នេះ​ក្រុមហ៊ុន​ Sinovac Biotech របស់​ចិន​ បាន​ផលិត​វ៉ាក់សាំង​ចំនួន​រាប់​ពាន់​រួច​ទៅហើយ​។ វ៉ាក់សាំង​នេះ​ ត្រូវ​បាន​ផលិត​ និង​វេចខ្ចប់​ដោយ​មាន​ស្រោម​ពណ៌ស​លាយ​ពណ៌​ទឹកក្រូច​ និង​មាន​បិទ​ឈ្មោះ​ថា​ “កូរ៉ូណា​វ៉ាក់​”។

តាមសារព័ត៌មាន AFP បានផ្សាយថា ជា​ទូទៅ​ គេ​ ត្រូវ​ការ​ពេលវេលា​យូរ​មុន​នឹង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ផលិត​ថ្នាំ​ព្យាបាល​រោគអ្វី​មួយ​។ មួយវិញទៀត​ មុននឹង​មាន​សិទ្ធិ​ផលិត​ថ្នាំ​អ្វី​មួយ​ ក្រុមហ៊ុន​ឱសថ​ ។ក្រុមហ៊ុន ត្រូវតែមាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ផលិត​វា​បាន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ហើយ​ចាំបាច់​ត្រូវ​ឆ្លងការ​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​ជំនាញ​៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម