Connect with us

Uncategorized

ខុសអ៊ីតែមេដឹកនាំប្រេស៊ីល មិនបិទប្រទេសថែមទាំងចូលរួមគាំទ្របាតុករ​ប្រឆំាងច្បាប់បិទប្រទេសទៀតផង

Published

on

ការដាក់រដ្ឋនិមួយៗ នៅក្នុងគ្រាមានអាសន្ន ទប់ស្កាត់ឆ្លងកូវីដ​១៩ មិនមែនជារឿងដែលប្រធានាធិបតីប្រេស៊ីលចង់បាននោះឡើយ អ្វីដែលលោកចង់បាន គឺបើកទ្វារដំណើរការធម្មតាមពលរដ្ឋ បានទៅធ្វើការដូចដើម។

កាលពីថ្ងៃទី៣ខែមេសា លោក Bolsonaro បានប្រកាសថា​បណ្តាអភិបាលរដ្ឋ  ចេញច្បាប់គម្លាត់សង្គម បង្កឲ្យខាតបង​ដល់ ជីវភាពរស់នៅរបស់ពលរដ្ឋ និសេដ្ឋកិច្ចជាតិ ។ ការដាក់រដ្ឋក្នុងគ្រាអាសន្ន គឺជារឿងមិនអាចទទួលយកបានឡើយ​។

ប្រធានាធិបតី Jair Bolsonaro ក៏បានចូលរួម ក្នុងបាតុកម្មកាលពីថ្ងៃទី​៣ខែមេសា​នៅរដ្ឋធានី​ Brasilia ​ ប្រឆាំងនឹងច្បាប់ដាក់រដ្ឋក្នុងគ្រាអាសន្ន​ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។​ ការចូលរួមប្រឆាំងរបស់ប្រធានាធិបតី​ក្នុងពេលដែល​មានចំនួនអ្នកឆ្លងកូវីដ​១៩នៅក្នុងប្រទេសនេះបន្តកើនឡើងខ្ពស់។

ប្រធានាធិបតី​ Jair Bolsonaro បានប្រកាសទៅកាន់ពលរដ្ឋចូលរួមបាតុកម្មរាប់ពាន់នាក់ ថា​ ច្បាប់ គម្លាត់សង្គម​បង្កឲ្យខាតបង់សេដ្ឋកិច្ចជាតិ និងការងារធ្វើរបស់ពលរដ្ឋ​ជាច្រើន។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលប្រេស៊ីល​បានប្រកាសថា​ក្នុងរយៈពេល​២៤ម៉ោងកន្លងមក  នៅតំបន់អាមេរិកឡាទីន មានអ្នកឆ្លងកូវីដ ១៩ ដល់ទៅ​៤៥៨៨នាក់ និងស្លាប់​២៧៥នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងសរុបជាង​១០១​ពាន់នាក់ និងស្លាប់កើនឡើង​ជាង​៧ពាន់នាក់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម